(តាកែវ)៖ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក និងជាអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ លោក ម៉ឹង ពន្លក នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងធ្វើជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា នៅក្នុងវត្តអង្គកែវ ដែលស្ថិតនៅភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។
សមិទ្ធផលដែលសម្ពោធនាពេលនេះ មានដូចជា សាលាធម្មសភា កុដ្ឋិ ក្លោងទ្វាវត្ត ស្រះទឹក ព្រះពុទ្ធរូប និងសមិទ្ធនានាជាច្រើនទៀត ដែលគិតជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ ដែលបានកសាងឡើងដោយពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស៕