(ក្រចេះ)៖ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តក្រចេះ បានឃាត់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ចំនួន៦គ្រឿង នៅស្រុកឆ្លូង កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមការងារត្រួតពិនិត្យយានយន្តខេត្តក្រចេះ បានដាក់គោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅស្រុកឆ្លូង ខេត្តក្រចេះ បានរកឃើញរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ចំនួន៦គ្រឿង ហើយបានឃាត់ទុកដើម្បីធ្វើការកាត់ទ្រុងដែលបានតខុសលក្ខណៈបច្ចេកទេសនោះឲ្យនៅត្រឹមស្តង់ដារវិញ។

ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការអំពាវនាវដល់ម្ចាស់រថយន្ត និងអ្នកបើកបររថយន្តទាំងអស់មិនត្រូវមិនត្រូវកែច្នៃ (តទ្រុង) និងដឹកផ្ទុកទំនិញសំពីង សំពោង ហើយចំពោះរថយន្តត្រូវភ្ជាប់មកជាមួយនូវឯកសារគ្រប់គ្រាន់ ក្នុងករណីម្ចាស់រថយន្តមិនអនុវត្តតាមការណែនាំ ក្រុមការងារនឹងអនុវត្តទៅតាមច្បាប់៕