(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសលទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

បេក្ខជនជាប់ជាស្ថាពរទាំងអស់ ដែលត្រូវសិក្សានៅ CADT, RUPP, ITC, NUM, និង Paragon.U ត្រូវមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៥:០០ រសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។

បេក្ខជនជាប់បម្រុងទាំងអស់ CADT RUPP NUM ITC និង Paragon.U អាចមកដាក់ពាក្យចូលរៀនផ្ទាល់នៅ CADT ចាប់ពីថ្ងៃទី១៧ ខែធ្នូ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ រសៀល ដើម្បីមានឱកាសចូលសិក្សាក្នុងករណីបេក្ខជនជាប់ស្ថាពរមានការបោះបង់។

ដោយឡែកសម្រាប់បេក្ខជនជាប់ស្ថាពរដែលត្រូវសិក្សានៅ AUPP ត្រូវទៅដាក់ពាក្យចូលរៀនផ្ទាល់នៅ AUPP ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង៥:០០ រសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់៕

សូមចុចទីនេះ ដើម្បីមើលលទ្ធផល