(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យម និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ៥៥០នាក់។

ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ មានសារៈសំខាន់ដូចខាងក្រោម​៖

១. ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងកំណត់សម្គាល់របស់របាយការណ៍ដោយផ្អែកតាមទម្រង់រួមបែបឌីជីថល និងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ។

២. ជួយកាត់បន្ថយកំហុសឆ្គង និងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល។

៣. បង្កើនគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអនុលោមតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ​ ដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដារបាយការណ៍អន្តរជាតិ។

​៤. បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគ ដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។

៥. បង្កើនលទ្ធភាពទទួលបាហិរញ្ញប្បទាននៃរបាយការណ៍ហិរញ្ញវត្ថុដែលបានដាក់បញ្ជូនមកនិយ័តករគណនេយ្យ និងសវនកម្ម អាចចែករំលែកទៅឱ្យស្ថានប័នហិរញ្ញវត្ថុក្នុងទម្រង់ឌីជីថល៕