Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស នឹងរៀបចំពិធីរម្លឹកខួប​លើកទី​២៥ឆ្នាំ ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​សន្តិភាព​នៃទីក្រុងប៉ារីស នៅថ្ងៃទី២០ ខែតុលា

13-10-2016 16:12

(ភ្នំពេញ)៖ ឆ្លើយតបនឹងគំនិតផ្តួចផ្តើមរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានការរួមចំណែកពីវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព នឹងរៀបចំពិធីរម្លឹកខួបលើកទី២៥ឆ្នាំ ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព នៃទីក្រុងប៉ារីស នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ នៅទីស្តីការក្រសួងការបរទេស។

ស្ថានទូតបារាំងប្រចាំកម្ពុជា បានចុះផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ថា ពិធីនេះនឹងមានការអញ្ជើញចូលពីសំណាក់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិក សមាជិការសភា អង្គទូត សាស្រ្តាចារ្យ និស្សិត និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

សូមជម្រាបថា ការរៀបចំពិធីរម្លឹកខួបនេះមានគោលដៅរំលេចពីសារសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ក្នុងការស្តារសន្តិភាពនៅកម្ពុជាឡើងវិញបន្តិចម្តងៗ ក៏ដូចជាការទទួលបានមកវិញនូវ អធិបតេយ្យភាព និងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ៕