(ភ្នំពេញ)៖ «ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ និងកសិកម្ម» ដែលរៀបចំដោយក្រសួងកសិកម្ម ត្រូវបានសម្ពោធជាផ្លូវការ នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅផ្សាររាត្រីសាន់សាញ បឹងកក់ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា។
ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីគុណភាពត្រីចិញ្ចឹមរបស់កម្ពុជា និងលើកកម្ពស់ ការយល់ដឹងអំពីចំណី ពូជ ការផ្គត់ផ្គង់ បច្ចេកវិទ្យាថ្មីៗ ដែលប្រើប្រាស់ក្នុងវារីវប្បកម្ម ជំរុញការទំនាក់ទំនង កិច្ចសហការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃវារីវប្បកម្ម ព្រមទាំងបង្កើតយន្តការផ្សព្វផ្សាយ ការអភិវឌ្ឍប្រព័ន្ធទីផ្សារវារីវប្ប កម្មកម្ពុជា៕