(សៀមរាប)៖ នាព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភបាលខេត្តបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក CHUN MYUNGGYU នាយកក្រុមហ៊ុន Mirae Hancam Solution Co.,Ltd ស្តីពីការសិក្សាគម្រោងវិនិយោគលេីវិស័យឧស្សាហកម្ម ផលិតថាមពលអគ្គិសនីចេញពីឧស្ម័នអ៊ីដ្រូសែន ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។
ហើយនៅព្រឹកនៅដដែលនោះ លោកអភិបាលខេត្ត ក៏បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក MIKE YOUNG JU JANG នាយករងក្រុមហ៊ុន LVMC Holding Co.,Ltd ស្តីពីការសិក្សាគម្រោងវិនិយោគលេីវិស័យឧស្សាហកម្មដំឡេីង និងផលិតរថយន្ត គ្រឿងអេឡិចត្រូនិក ដេីរដោយថាមពលអគ្គិសនី ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ៕