Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ស៊ឹម សុវណ្ណារិទ្ធ៖ សមាជិកក្រុមប្រឹក្សាក្រុងស្រុកទាំងអស់ ត្រូវស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីឆ្លើយតបការបម្រើកិច្ចការស្ត្រី និងកុមារ

06-12-2024 15:13

(កំពង់ធំ)៖ លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានជំរុញឲ្យសមាជិកក្រុមប្រឹក្សាក្រុងស្រុកទាំងអស់ ត្រូវស្វែងយល់ពីតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីឆ្លើយតបការបម្រើកិច្ចការស្ត្រី និងកុមារ។

លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ បានថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីតួនាទី និងភារកិច្ចគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុងស្រុកនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីលោកស្រី សៀង លី សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ហុក ផល្លី សមាជិកក្រុមប្រឹក្សាខេត្ត និងសមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុងស្រុកជាច្រើនរូប។

លោកស្រីបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលបំណង នៃការបង្កើតគណៈកម្មាធិការក្រុមប្រឹក្សាស្រុក ត្រូវរៀបចំបង្កើតឲ្យមានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដើម្បីផ្តល់យោបល់ និងលើកជាអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សា លើបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័របញ្ហាស្ត្រីយុវវ័យ កុមារ និងជនងាយរងគ្រោះ ដែលស្ថិតនៅក្នុងអំណាច មុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា។

លោកស្រីបន្តថា គណៈកម្មាធិការមានសិទ្ធិស្នើសុំក្រុមប្រឹក្សារបស់ខ្លួនដើម្បីបង្កើតអនុគណៈកម្មាធិការ ឬក្រុមការងារ តាមតម្រូវការនៃច្បាប់ លិខិតបទ លិខិតបទដ្ឋានគតិយុត្តនានានឹងតាមការចាំបាច់ដើម្បីជួយ គ.ក.ស.ក ចូលរួមរាល់ប្រកិច្ចប្រជុំរបស់ក្រុមប្រឹក្សា គណៈកម្មាធិការនានា និងគណៈអភិបាល លើកលែងតែប្រជុំសម្ងាត់ និងចាត់់តាំងសមាជិករបស់ខ្លួនយ៉ាងច្រើនពីររូប ដើម្បីចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាគណៈអភិបាល និងគណៈកម្មាធិការនាំនា របស់ក្រុមប្រឹក្សា។

ក្នុងករណីសមាជិក ដែលត្រូវចាត់តាំងឲ្យចូលកិច្ចប្រជុំជាសមាជិកក្រុមប្រឹក្សា សមាជិកនេះមានសិទ្ធិបោះឆ្នោតក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតអនុម័តក្នុងកិច្ចប្រជុំគណៈអភិបាលបានឡើយ។

លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ ជំរុញឲ្យគណៈកម្មាធិការក្រុងស្រុកត្រូវរៀបចំផែនការសកម្មភាព ផែនការថវិកា សម្រាប់ការងារជាអទិភាពដែលទាក់ទងនឹងស្ត្រី កុមារ យុវវ័យ និងក្រុមជនងាយរងគ្រោះដើម្បីអនុវត្តក្នុងមូលដ្ឋាន របស់ខ្លួនមានប្រសិទ្ធិភាព៕