(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានឃាត់ខ្លួនក្មេងស្ទាវ៣នាក់ ខណៈដែលពួកគេកំពុង អង្គុយស្ពាយកាបូបនៅក្នុងវត្តព្រះពុទ្ធ នៅយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងវត្តព្រះពុទ្ធ បណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍វាលវង់ កំពុងល្បាតក្នុងមូលដ្នានស្រាប់តែ ឃើញក្មេងស្ទាវ៣នាក់កំពុងអង្គុយនៅក្នុងវត្ត ដោយមានការសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ច ក៏បានហៅឲ្យឈប់រួចធ្វើការឃាត់ខ្លួន ត្រួតពិនិត្យនិងរកឃើញមានដាវសាំមរ៉ៃចំនួន៣។

ជនសង្ស័យទី១ឈ្មោះ ទូច វណ្ណះ អាយុ៣៣ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាដក ជនសង្ស័យទី២ឈ្មោះ ចាន់ ធី អាយុ៣០ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាដក និងជនសង្ស័យទី៣ឈ្មោះ ជា សូដា អាយុ៣៣ឆ្នាំ មានទីលំនៅ និងមុខរបរមិនពិតប្រាដក។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍វាលវង់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួនាំចាត់ការតាមនីតិវិធី៕