(ហ្សាការតា)៖ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ីលោក Abdulmonem Annan ឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអាស៊ាន បានជូនសារតាំងដល់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
អគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក Abdulmonem Annan ហើយបានលើកទឹកចិត្តឱ្យប្រទេសស៊ីរី ធ្វើការជាមួយអាស៊ាន ក្នុងការរិះរកកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងវិស័យដែលជាផលប្រយោជន៍ ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ។
ឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងរវាងស៊ីរី ជាមួយអាស៊ាន និងជាមួយប្រទេសសមាជិកអាស៊ាន៕