(ភ្នំពេញ)៖ គ្រាន់តែលឺពាក្យថា នំខេក មនុស្សគ្រប់គ្នាតែងតែស្រមៃទៅលើ កម្មវិធីខួបកំណើត កម្មវិធីរំលឹកខួបអនុស្សាវរីយ៍ ឬ កម្មវិធីអបអរសាទរនានា ដែលលោកអ្នកតែងតែប្រើប្រាស់ នំខេក ដើម្បីប្រារព្ធកម្មវិធីទាំងអស់នេះ ជាមួយមិត្តភក្តិ ក្រុមគ្រួសារ មិត្តរួមការងារ ទៅតាមពេលវេលា និងទីកន្លែងរៀងៗខ្លួន។

សព្វថ្ងៃនេះ នំខេក ត្រូវបានរចនាឡើងដោយមានរូបរាងប្លែកៗ រសជាតិថ្មីជាច្រើន រហូតដល់សព្វថ្ងៃនេះ ដេរីឃ្វីន បាននាំមកនូវបទពិសោធន៍ថ្មី នៃនំខេក ជាលក្ខណៈការ៉េម ដែលគ្រប់ៗគ្នា តែងហៅថា ការ៉េមខេក ដែលមានច្រើនរសជាតិ សម្រាប់អតិថិជន ជ្រើសរើសតាមចំណង់ចំណូលចិត្ត និងមានការផ្លាស់ប្តូរ ពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយសារសន្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់អតិថិជន ដែលធ្លាប់ញ៉ាំការ៉េមខេក កន្លងមក ហេតុនេះហើយ ដេរីឃ្វីន បានបង្កើត DQ Reward Card ដោយរាល់ការជាវការ៉េម ខេក នឹងទទួលបានអត្ថប្រយោជន៍៖

- ជាវការ៉េមខេក លើកទី២ ទទួលបាន Arctic Rush ដោយឥតគិតថ្លៃ
- ជាវការ៉េមខេក លើកទី៣ ទទួលបាន ការ៉េម OERO blizzard (Mini) ដោយឥតគិតថ្លៃ
- ជាវការ៉េមខេក លើកទី៤ ទទួលបាន Fruit Drink ដោយឥតគិតថ្លៃ
- ជាវការ៉េមខេក លើកទី៥ ទទួលបាន ការ៉េមខេក ចំនួនមួយ ដោយឥតគិតថ្លៃ

ការផ្តល់ជូននេះ គឺចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ នេះរហូតដល់បំណាច់ឆ្នាំ២០១៦។ លោកអ្នកអាចធ្វើការកម្មង់ទិញការ៉េមខេកតាមទូរស័ព្ទលេខ 023 880 880 សម្រាប់ការដឹកជូនដល់ផ្ទះ។

គួរំលឹកថា ដេរីឃ្វីន ជាហាងការ៉េមដែលមានឈ្មោះល្បីល្បាយទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕