(ភ្នំពេញ)៖ អស់បារម្ភនឹងការរង់ចាំ ការកុម្ម៉ង់អាហារទៀតហើយ ជាមួយនឹងហាង Drive-thru ដំបូងបង្អស់នៅប្រទេសកម្ពុជារបស់ Carl’s Jr ដែលជាប្រភេទហាង ដែលមានបម្រើនូវម្ហូបអាហារ ថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ និងការបម្រើនូវអាហារ Fast-Food ផងដែល។
សម្រាប់អតិថិជនដែលពុំទាន់មាន បទពិសោធន៍ក្នុងការកុម្ម៉ង់អាហារ នៅក្នុងហាង Drive-thru អតិថិជនគ្រាន់តែកុម្ម៉ង់តាមរយៈម៉ាស៊ីនមួយ ដែលពិនិត្យដោយបុគ្គលិកម្នាក់ ខាងក្នុងហាង ហើយបន្ទាប់មកជិះ ទៅខាងមុខបន្តិចដល់បង្អួចហាង ដើម្បីទទួលអាហារ និងបង់ប្រាក់ជាការស្រេច។
លោក ណម ហាវ នាយកគ្រប់គ្រងក្រុមហ៊ុន THF & B Co.Ltd បានថ្លែងថា «វាជាឱកាសមួយដ៏ល្អ ក្នុងការបើកហាង Drive Thru ដំបូងគេនៅកម្ពុជា ជាមួយនឹងកំណើនចំនួន រថយន្តពីមួយថ្ងៃទៅមួយថ្ងៃ នៅទីក្រុងភ្នំពេញ ការបើកហាង Drive Thru នេះនឹងជួយធ្វើឲ្យការចូលបរិភោគ អាហាររបស់ប្រជាជនកម្ពុជា កាន់តែមានភាពងាយស្រួល»។
លោក ហាវ បន្ដទៀតថា «ហាងដែលមាន Drive-Thru ជាទូទៅលក់ដាច់ជាងហាងដែលមិនមាន Drive-Thru ហើយបើទោះយើងត្រូវដាក់បន្ថែមបុគ្គលិក ឲ្យបម្រើការដើម្បីបង្កើន ការលក់របស់យើងក្តី ក៏យើងនៅតែអាចចំណេញដែរ»។
ជាមួយគ្នានេះដែលអ្នកនាង សូម៉ាជ សូវារី ដែលជាប្រធានផ្នែកប្រតិបត្តិនៅហាង Carl’s Jr Cambodia បានថ្លែងថា «អតិថិជនរបស់យើង មានជម្រើសច្រើន ពួកគាត់អាចចូលមកញ៉ាំខាងក្នុងហាង ដែលមានការតុបតែងដូចនៅ រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ឬគ្រាន់តែជិះកាត់ ហើយកុម្ម៉ង់ម្ហូបពីបង្អួច Drive-Thru របស់យើងជាការស្រេច»។
សូមបញ្ជាក់ថា ក្រុមហ៊ុន TH F&B បានទទួលរង្វាន់ក្រុមហ៊ុនមេ ដែលទទួលបានសិទ្ធិប្រើយីហោ និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកហាង Carl’s Jr. នៅប្រទេសកម្ពុជា៕