(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សសង្រ្គោះជាតិ បានចេញលិខិតសាទរមួយជូនចំពោះដំណើរទស្សនកិច្ច របស់ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន មកកាន់ប្រទេសកម្ពុជានាពេលនេះ។

លោក សម រង្ស៊ី និងលោក កឹម សុខា បានអះអាងព្រមគ្នា នៅក្នុងលិខិតសាទរនោះថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិននេះ គឺជាដំណើរទស្សនកិច្ច ប្រវត្ថិសាស្រ្ត និងជាការពង្រឹងថែមទៀត នូវទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩៥៨ ហើយចំណង ទំនាក់ទំនងការទូត និងមិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសចិនផងដែរ។

ខាងក្រោមនេះជាលិខិតសាទរជូនប្រធានាធិបតីចិន៖