ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីភាព បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលសន្និបាតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ
05-12-2024 16:42
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្នាលសន្និបាត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ។
សាលសន្និបាតសាលសន្និបាតនេះមានកម្ពស់២ជាន់ ទំហំសរុប ៣,១៥៤.៧ម៉ែត្រការ៉េ ដែលអាចដាក់ចំណុះបាន ៦៥០នាក់ (Indoor) និង៣៩០នាក់(Outdoor)។ ការសាងសង់សាលសន្និបាតនេះ គ្រោងសាងសង់រយៈពេលមួយឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ តទៅ ដែលសាងសង់ដោយក្រុមហ៊ុនឈ្មោះ អ៊ីវ៉ាន់ សឺវីស អនុលោមតាមនីតិវិធីលទ្ធកម្ម (ចរចាផ្ទាល់) និងទទួលបានការឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចហើយ។
កម្មវិធីខាងលើនេះ មានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា, តំណាងសាលារាជធានីភ្នំពេញ, តំណាងរដ្ឋបាលខណ្ឌច្បារអំពៅ ចៅសង្កាត់ វាលស្បូវ, តំណាងបុរីប៉េងហួត, តំណាងក្រុមហ៊ុនសាងសង់ សមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងមន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតសរុបប្រមាណ ១០០នាក់៕