Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ សោកស្ដាយ​ចំពោះគ្រោះថ្នាក់​ក្រឡាប់រថយន្ត​ដឹកកម្មករ ក្នុងខេត្តព្រះសីហនុ បណ្ដាលឱ្យ​កម្មករ​ជាច្រើននាក់រងរបួសធ្ងន់​ស្រាល

13-10-2016 13:38

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសសម្ដែងនូវការសោយស្ដាយ ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករមួយ កើតឡើងនៅថ្ងៃព្រឹកទី១៣ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅចន្លោះគីឡូម៉ែត្រ ១៩៣-១៩៤ ក្នុងភូមិអូរតាប៉ាង ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបណ្ដាលឱ្យកម្មករ-កម្មការិនី រងរបួសធ្ងន់ស្រាលសរុប ៣៥នាក់។

សេចក្ដីប្រកាសរបស់ក្រសួងការងារ បានឱ្យដឹងថា ក្នុងហេតុការណ៍ក្រឡាប់រថយន្តខាងលើ បានបណ្ដាលឱ្យកម្មករ ៣នាក់បានរងរបួសធ្ងន់ និង២២នាក់ទៀតរងរបួសស្រាល ហើយអ្នករងរបួសទាំងនោះ ត្រូវបានជួយសង្គ្រោះពីសំណាក់កម្លាំងអាជ្ញាធរមានសមត្ថកិច្ច និងបេឡាជាតិរបបសន្តិសុខសង្គម ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅតាមមន្ទីរសម្រាកព្យាបាលនានា ក្នុងខេត្តព្រះសីហនុ។

ក្រសួងការងារបានអះអាងថា «ក្រសួងនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលដៅ របបសន្តិសុខសង្គមរបស់ បេឡាជាតិរបបសន្តិសុខសង្គម»៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងការងារ ជុំវិញករណីខាងលើ៖