(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០២៤ស្អែកនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្តីពី៖ «ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

កិច្ចពិភាក្សាតុមូល ស្ដីពី៖ «ការបង្កើតចលនាតស៊ូនយោបាយក្រៅស្រុក» នេះមានលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកសម្របសម្រួល ហើយវាគ្មិនចូលរួមកិច្ចពិភាក្សានេះ មានចំនួន ៦រូបគឺ៖

ទី១៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ទី២៖ លោកបណ្ឌិត មាស នី អ្នកវិភាគ និងស្រាវជ្រាវការអភិវឌ្ឍសង្គម
ទី៣៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ ប្រចាំការក្រសួងយុត្តិធម៌
ទី៤៖ លោក វណ្ណ ប៊ុនណា ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជន (CYN)
ទី៥៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
និងទី៦៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា

សូមទស្សនិកជនកុំភ្លេចរង់ចាំតាមដានទស្សនាកិច្ចពិភាក្សានេះ ដែលមានការផ្សាយផ្ទាល់តាមបណ្ដាញផ្សព្វផ្សាយរបស់ Fresh News ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែធ្នូ ស្អែកតទៅ៕