(ភ្នំពេញ)៖ នៅវេលាម៉ោង១៣៖០០នាទី ថ្ងៃត្រង់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និងគណៈប្រតិភូចិន បានទៅដល់សណ្ឋាគារ អ៊ីនធើខន រាជធានីភ្នំពេញ ដើម្បីសម្រាកទីនោះបន្តិចមុននឹងទៅបង្គំគាល់ព្រះមហាក្សត្រកម្ពុជា។
លោក ស៊ី ជិនពីង បានមកដល់ប្រទេសកម្ពុជា នៅម៉ោង១២៖១៥ថ្ងៃត្រង់ ដើម្បីធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជា រយៈពេល២ថ្ងៃ ក្នុងនាមលោកប្រធានាធិបតីចិន ដែលទស្សនកិច្ចនេះចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៤ ខែតុលា ឆ្នាំ២០១៦។
អំឡុងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិននេះ រាជរដ្ឋាភិបាលកម្ពុជា-ចិន នឹងចុះកិច្ចព្រមព្រៀង និងពិធីសារសំខាន់ៗយ៉ាងតិចចំនួន២៨។
នៅមុនដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជិនពីង មកដល់ប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះសារមួយនៅលើ Facebook ដោយប្រកាសថា កម្ពុជារីករាយស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជានៅថ្ងៃនេះ៕
រូបភាពពីកាមេរ៉ាសុវត្ថិភាព ស្តុប Intetcon
វិដេអូការមកដល់របស់ ប្រធានាធិបតីចិន