Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប្រាយុទ្ធ ចាន់អូចា អំពាវនាវកុំឲ្យមានភាពចលាចល ចំពោះព្រះរាជសុខភាពព្រះមហាក្សត្រថៃ ខណៈផ្សារហ៊ុន និងតម្លៃលុយបាត បន្តធ្លាក់ចុះ

13-10-2016 12:05

(បាកកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានស្នើប្រជាជនថៃទាំងអស់ កុំឲ្យមាន ការជ្រួលច្របល់ ចំពោះបញ្ហាព្រះរាជសុខភាពរបស់ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុល យ៉ាដេត ដែលកំពុងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យសិរីរាជ្យ នៅឯរាជធានីបាងកក ខណៈទីផ្សារហ៊ុន នៅក្នុងប្រទេស ក៏ដូចជាតម្លៃលុយបាត នៅបន្តធ្លាក់ចុះឥតឈប់ឈរ អំឡុងពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានព័ត៌មានថា ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រថៃបានធ្លាក់ចុះដុនដាបខ្លាំង។ នេះបើតាម ការចេញផ្សាយដោយគេហទំព័រ Bloomberg នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។

បន្ទាប់ពីបានចូលគាល់ព្រះអង្គម្ចាស់ Maha Vajiralongkorn ដែលជាព្រះរាជបុត្រស្នងរាជ្យ លោក ប្រាយុទ្ធ ចាន់អូចា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការស្លន់ស្លោ ដោយសារតែ ព័ត៌មានមិនច្បាស់ការមួយចំនួន ដែលបានផ្សព្វផ្សាយអំពីស្ថានភាពរបស់ព្រះមហាក្សត្រ នៅតាមបណ្តាញទំនាក់ទំនងសង្គមនោះថ្វី ហើយគួរតែងាកមកជឿទុកចិត្តលើព័ត៌មានផ្លូវការ ដែលបានចេញដោយរដ្ឋាភិបាលវិញ។

ជាមួយគ្នានេះដែរ ចំពោះមុខការធ្លាក់ដុនដាបនៃព្រះរាជសុខភាពរបស់ព្រះអង្គ ភូមិបុល អាប់ឌុល យ៉ាងដេត ទីផ្សារភាគហ៊ុនក៏ដូចជាលុយបាតថៃ នៅតែបន្តធ្លាក់ដាំក្បាលចុះជារៀងរាល់ថ្ងៃនៅក្នុង សប្តាហ៍នេះ បន្ទាប់ពីការិយាល័យព្រះរាជវាំង បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ថាស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គ មិននឹងនរនោះឡើយ ដោយសម្ពាធឈាមព្រះអង្គ បានធ្លាក់ចុះជាលំដាប់ បន្ទាប់ពីបានទទួលការលាងឈាមក្នុងតម្រងនោមរួមមក ហើយព្រះអង្គ កំពុងសម្រាកព្យាបាល ដោយបំពាក់ជាមួយនឹងឧបករណ៍ជំនួយដំណកដង្ហើមជាប់ជានិច្ច៕