Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកទឹកឈូ អំពាវនាវពលរដ្ឋគ្រប់អាយុ ឬអត្តសញ្ញាណបណ្ណហួសសុពលភាព ទៅធ្វើអត្តសញ្ញាណបណ្ណឲ្យទាន់ពេលវេលា នៅសាលាឃុំកំពង់ក្រែង

04-12-2024 20:00

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានបន្តអំពាវនាវពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្រ ដែលគ្រប់អាយុ ឬអត្តសញ្ញាណបណ្ណហួសសុពលភាព សូមអញ្ជើញទៅធ្វើអត្តសញ្ញាណបណ្ណថ្មី ឲ្យទាន់ពេលវេលា នៅសាលាឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។

អភិបាលស្រុកទឹកឈូ បានបញ្ជាក់ទៀតថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ កំពុងអញ្ជើញមកធ្វើអត្តសញ្ញាណបណ្ណថ្មី និងប្តូរអត្តសញ្ញាណបណ្ណ ដែលហួសសុពលភាព នៅសាលាឃុំកំពង់ក្រែង គឺចាប់តាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ រួចមកហើយដែរ។

ការធ្វើអត្តសញ្ញាណបណ្ណថ្មី និងប្តូរអត្តសញ្ញាណបណ្ណ ដែលហួសសុពលភាពនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ សម្រាប់ធ្វើអត្តសញ្ញាណបណ្ណថ្មី នៅសាលាឃុំកំពង់ក្រែង នៅសល់រយៈពេលតែពីរថ្ងៃទៀតប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូរប្រញាប់រួសរាន់ ទៅធ្វើបច្ចុប្បន្នភាពឲ្យទាន់ពេលវេលា កុំបីខានឡើយកម្លាំងជំនាញ និងអ្នកពាក់ព័ន្ធកំពុងតែរង់ចាំបងប្អូនប្រជាពលរដ្ឋជានិច្ច៕