Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ជា ពៅ ឆ្លើយតបសំណួរពាក់ព័ន្ធ កម្ចីអនឡាញស្រាត និងការផ្ញើសារផ្តល់កម្ចីតាមរយៈ SMS (Video inside)

04-12-2024 18:24

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានឆ្លើយតបសំណួរមួយចំនួន របស់អ្នកសារព័ត៌មានជុំវិញការផ្តល់កម្ចីអនឡាញ ដែលតម្រូវឱ្យអ្នកខ្ចីស្រាត ដើម្បីទទួលបានកម្ចីនោះ និងការផ្ញើសារផ្តល់កម្ចីតាមរយៈ SMS។

ឧត្តមសេនីយ៍ឯក បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះកម្ចីក្រៅផ្លូវការ ពិសេសកម្ចីតាមរយៈអនឡាញ ដែលធ្វើប៉ះពាល់ផលប្រយោជន៍។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ជា ពៅ ធ្វើឡើងក្នុងកិច្ចពិភាក្សាតុមូលស្ដីពី ស្ថានភាពបំណុលនៅកម្ពុជា រៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ឯក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយបទល្មើស SCAM សូមធ្វើការដាក់ពាក្យបណ្តឹង តាមរយៈគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយបំពេញព័ត៌មានតាមការណែនាំឱ្យបានត្រឹមត្រូវ៕

សូមស្តាប់ការលើកឡើងរបស់ ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិទាំងស្រុង៖