(ភ្នំពេញ)៖ ព្រះបាទបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ​ដោយ ត្រាស់បង្គាប់ឲ្យតម្លើង​ ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ដល់នាយនគរបាលជាន់ខ្ពស់ ក្របខណ្ឌមន្រ្តីនគរបាលជាតិក្រសួងមហាផ្ទៃ ចំនួន១៧នាក់។

ក្នុងព្រះរាជក្រឹត្យ ដែលមានឡាយព្រះហស្តលេខា ពីព្រះមហាក្សត្រ បានបញ្ជាក់ឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តល់ព្រះរាជក្រឹត្យ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះតទៅ៕

សូមអាន ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖