Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យមន្ទីរកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ចូលរួម​អន្តរាគមន៍ និងបកស្រាយ​​​​ឱ្យទាន់ពេលវេលា ចំពោះការបង្កើតមាតិកាផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងវិស័យកសិកម្ម (Video inside)

04-12-2024 11:32

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការបង្កើតមាតិកាផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទងវិស័យកសិកម្មរបស់បុគ្គលមួយចំនួន គឺដើម្បីបន្តុះបង្អាប់នូវសមិទ្ធផលនានាដែលសម្រេចបាន ដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​​​រដ្ឋ​មន្រ្តី​កម្ពុជា។

ដើម្បីដោះស្រាយ​​បញ្ហា​នេះ លោករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ ណែនាំដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចេញពន្យល់​បក​ស្រាយចំពោះភាពមិនប្រក្រតី ឬការវាយប្រហារណាមួយ និងចូលរួម​អន្តរាគមន៍​​​​ឱ្យទាន់ពេលវេលា ដើម្បីឆ្លើយតបផ្តល់ផលប្រយោជន៍​ដល់​ប្រជា​កសិករ រក្សាស្ថិរភាពថ្លៃកសិផលជាដើម។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែល លោកបានអញ្ជើញជាគណៈអធិបតីក្នុង​ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។

សូមស្តាប់ការលើកឡើងរបស់ លោករដ្ឋមន្រ្តី ឌិត ទីណា ដូចតទៅ៖