Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរអាមេរិក សង្ស័យថាគ្រោះថ្នាក់ធ្លាក់យន្ដហោះ នៅឯរដ្ឋ Connecticut បង្ករឡើងដោយចេតនា (Video Inside)

13-10-2016 08:40

(អាមេរិក)៖ អាជ្ញាធរអាមេរិកបានអះអាងនៅថ្ងៃពុធថា គ្រោះថ្នាក់ធ្លាក់យន្ដហោះធុនតូចមួយគ្រឿង នៅឯរដ្ឋ Connecticut ដែលបានសម្លាប់អ្នកដំណើរម្នាក់ ក្នុងចំណោមពីរនាក់ គឺជាចេតនាចង់ឱ្យយន្ដហោះនេះធ្លាក់ ខណៈការស៊ើបអង្កេតកំពុងបន្តធ្វើឡើង។ នេះបើតាមការចុះផ្សាយដោយសា្ថនីយ៍ទូរទស្សន៍ CNN នៅ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។

យោងតាមអាជ្ញាធរនៅក្នុងតំបន់ យន្ដហោះធុនតូចខាងលើបានធ្លាក់កាលពីថ្ងៃអង្គារ៍ កន្លងទៅនេះ នៅក្បែរ ទីក្រុង Hartford ស្ថិតនៅចំងាយ២០០ គីឡូមែត្រពីភាគភាគឦសាន នៃទីក្រុង New York ដោយបណ្ដាលឱ្យ អ្នកដំណើរម្នាក់ក្នុងចំណោមពីរនាក់បាត់បង់ជីវិត។ ដោយឡែកបើតាមសារព័ត៌មាន New York Times អ្នក ដែលស្លាប់គឺជាសិស្សរៀនបើកយន្ដហោះ ឈ្មោះថា  Feras Freitekh មានអាយុ២៨ឆ្នំា និងជាពលរដ្ឋអាមេរិក ជនជាតិដើមហ្ស៊កដានី រីឯម្នាក់ទៀតជាគ្រូបង្រៀនបើកយន្ដហោះ បានរងរបួស។

សូមជំរាបថា អាជ្ញាធរអាមេរិក កំពុងដាក់ការសង្ស័យថា គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះអាចជាចេតនា និងស៊ើប អង្កេតលើសកម្មភាពរបស់អ្នកទំាងពីរ នៅមុនយន្ដហោះធ្លាក់ ក៏ប៉ុន្តែបើតាម New York Times គ្រូនិងសិស្ស ទំាងពីរនាក់នេះ បានឈ្លោះប្រកែកគ្នាមុនហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង៕