(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១០នាក់ និងមុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១៩៨.៩២ ១កញ្ចប់ធំ និង៤៤កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់, នគរបាលភ្នំពេញ បង្ក្រាប់១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្ត ប៉ៃលិន បង្ក្រាប់១ករណី ឃាត់ខ្លួន២នាក់, នគរបាលកោះកុង បង្រា្ដប់១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តស្ទឹងត្រែង បង្ក្រាប់១ករណី ឃាត់ខ្លួនម្នាក់, និងនគរបាលខេត្តព្រៃវែង បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕