Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ជូនដំណឹងជាថ្មីដល់បេក្ខជននៅខេត្តឆ្ងាយៗ ដើម្បីងាយទទួលពាក្យប្រឡង តាមលក្ខខណ្ឌកំណត់ជារៀងរាល់ថ្ងៃ

02-12-2024 16:10

(ភ្នំពេញ)៖ ដើម្បីជាការបង្កលក្ខណៈដល់បេក្ខជនមកពីខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ព្រះសីហនុ កោះកុង ប៉ៃលិន និងកែប ឱ្យមកទទួលពាក្យប្រឡងបានតាមគោលការណ៍ និងចំនួនកំណត់ គណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំឱ្យចូលសិក្សា នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ សូមបង្កលក្ខណៈដល់បេក្ខជន នៃបណ្តាខេត្តដូចបានរៀបរាប់ខាងលើ សូមមកទំនាក់ទំនងសួរព័ត៌មាន បំពេញនីតិវិធី ដើម្បីទទួលពាក្យប្រឡងតាមលក្ខខណ្ឌកំណត់ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

សម្រាប់បេក្ខជនមកពីរាជធានីភ្នំពេញ និងខេត្តផ្សេងពីនេះ ក្រុមការងារនៅបន្តផ្តល់ពាក្យ តាមកាលបរិច្ឆេទដូចបានកំណត់កន្លងមកជាធម្មតា។

បញ្ជាក់ជូន៖ បេក្ខជនសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល រយៈពេល៤ឆ្នាំ ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល រយៈពេល២ឆ្នាំ និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ជំនាញនគរបាល រយៈពេល១ឆ្នាំ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ នឹងត្រូវបានប្រកាសតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិនៃកម្ពុជា៕