Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធាន គ.ជ.ប៖ មន្ត្រីចុះឈ្មោះបោះឆ្នោតមួយចំនួន ធ្វើការធ្វេសប្រហែសបញ្ចូលទិន្នន័យច្រឡំភេទ គឺភេទប្រុសដាក់ភេទស្រី ឬ ភេទស្រីដាក់ភេទប្រុស

12-10-2016 21:13

(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៉ិក ប៊ុនហុក បានបញ្ជាក់នៅថ្ងៃទី១២ ខែតុលានេះថា ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត រយៈពេលកន្លងមក មានមន្ត្រីចុះឈ្មោះបោះឆ្នោតមួយចំនួន ខ្វះការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ក្នុងការបញ្ជូលទិន្នន័យ អ្នកចុះឈ្មោះបោះឆ្នោត ទៅក្នុងកុំព្យួរទ័រ ដោយភាគច្រើនច្រឡំភេទ គឺភេទប្រុសដាក់ភេទស្រី ឬ ភេទស្រីដាក់ភេទប្រុស។

សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងារ រវាងលោក ស៉ិក ប៊ុនហុក និង លោកស្រី សូហ្វី ឡាហ្គេនី នាយកមូលនិធី IFES ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១២ ខែតុលានេះ លោក ស៉ិត ប៊ុនហុក បានបញ្ជាក់ ចំពោះការធ្វេសប្រហែស របស់មន្ត្រីចុះឈ្មោះបោះឆ្នោតនេះ គ.ជ.ប បានធ្វើការណែនាំឲ្យមន្ត្រីទាំងនោះ បង្កើនការយកចិត្តទុកដាក់ កត់ត្រាទិន្នន័យអ្នកចុះឈ្មោះ បោះឆ្នោតឲ្យបានត្រឹមត្រូវរួចរាល់ហើយ។

ជាមួយគ្នានេះដែរ លោក ស៉ិក ប៊ុនហុក បានបញ្ជាក់ទៀតថា មានបញ្ហាពីរទៀតដែលកើតឡើងផងដែរនោះ គឺ គ.ជ.ប បានជួបប្រទះនូវបញ្ហាខាងផ្នែកបច្ចេកទេស ដូចជាកុំព្យួទ័រ ម៉ូនីទ័រ ម៉ាស៉ីនស្គែនស្នាមម្រាមដៃ និងឧបករណ៍ផ្ទុកថាមពល (Power Bank) ត្រូវបានខូច ដែលតម្រូវឲ្យ គជប ផ្លាស់ប្តូរសម្ភារថ្មីទៅជំនួស។ ចំណែកបញ្ហា មួយទៀត គឺជាការបញ្ជូនទិន្នន័យពីឃុំ សង្កាត់មក គ.ជ.ប នៅតែមានបញ្ហា Internet ព្រោះតាមឃុំសង្កាត់ មួយចំនួន គឺរយៈពេលពី២ ទៅ៣ថ្ងៃ ទើបមន្ត្រីចុះឈ្មោះបោះឆ្នោតអាចបញ្ជួនទិន្នន័យមក គ.ជ.ប បានម្តង៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ទាំងស្រុង៖