Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់បំបែកគ្រាប់សោម៉ូតូ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ

30-11-2024 13:31

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយគាស់បំបែកគ្រាប់សោម៉ូតូ កាពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវមេគង្គ១០០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបានការិយាល័យនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឃាត់ខ្លួន នៅវេលាម៉ោង ៧៖៤០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ សុវណ្ណនី អាយុ២៤ឆ្នាំ ហើយបច្ចុប្បន្នកម្លាំងនគរបាលកំពុងធ្វើការសាកសួរតាមនីតិវិធីច្បាប់៕