(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញបទបញ្ជាស្តីពី «វិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធ» ដែលមាន៤ចំណុចសំខាន់ៗ ដើម្បីយកមកអនុវត្តជាដាច់ខាត។
ការចេញបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ ធ្វើឡើង ក្រោយពី រាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា ប្រសិទ្ធភាពនៃការទប់ស្កាត់ និងការបង្រ្កាបអំពើរត់គេចពន្ធ ពុំទាន់ត្រូវបានបង្កើនឲ្យអស់លទ្ធភាពនៅឡើយ និងក្រោយពីធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ចំណូលថវិការដ្ឋ អំពើរត់គេចពន្ធ បានធ្វើឲ្យ មានអំពើអយុត្តិធម៌ ក្នុងការប្រកួតប្រជែងពាណិជ្ជកម្មថែមទៀត។
ក្នុងលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នេះគឺជាកម្មវត្ថុដ៏ក្តៅគគុកក្នុងក្រសែភ្នែកមហាជន ធុរជន វិនិយោគគិន ក៏ដូចជា សហគមន៍អ្នកផ្តល់ជំនួយ និងបណ្តាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនានា នាពេលបច្ចុប្បន្ននេះ។
សូមអាន លិខិតបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី«វិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធ» ដែលមានខ្លឹមសសាទាំងស្រុងនៅខាងក្រោមនេះ៖