(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែតុលានេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាននឹងកំពុងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចស្តីពីការបង្កើត ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងសេចក្តីណែនាំស្តីពីការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលប្រព្រឹត្តទៅ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ និងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសផងដែរ៕