Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឲ្យដឹងខ្លួន! ឪពុកម្តាយហាមមិនស្តាប់ ប្តឹងសមត្ថកិច្ចឲ្យនាំខ្លួន បញ្ជូនទៅមណ្ឌលកែប្រែ បន្សាបគ្រឿងញៀន

12-10-2016 07:52

(ពោធិ៍សាត់)៖ កម្លាំងនគរបាលស្រុកក្រគរ បានឃាត់ខ្លួនបុរសម្នាក់ តាមពាក្យបណ្តឹងរបស់ឪពុកម្តាយជនសង្ស័យរូបនេះថា កូនរបស់គាត់មានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់សារធាតុញៀន ដោយសំណូមពរឲ្យបញ្ជូនខ្លួន ទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន ខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ មួន សុភ័ក្ត្រ អាយុ២៧ឆ្នាំ។ លោកអធិការបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលពាក្យបណ្តឹង ពីឈ្មោះ កែវ សុភាព អាយុ ៤៩ឆ្នាំ (ជាឳពុក) និងឈ្មោះ ញឹប សំអាត អាយុ៤៨ឆ្នាំ (ជាម្តាយ) ថាកូនប្រុសរបស់គាត់មានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ហើយហាមមិនស្តាប់។

ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវរៀបចំឯសារ ដើម្បីបញ្ជូនទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន នៅខេត្តបន្ទាយមានជ័យ៕