(ភ្នំពេញ)៖ ក្រុមគ្រួសារលោក ឧត្តមសេនីយ៍ សូ ប៊ុនណាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមគ្រូពេទ្យគ្រប់ជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានកំពុងខិតខំរកគ្រប់មធ្យោបាយ ជួយសង្រ្គោះជីវិតរបស់លោក ក្ក្នុងដំណាក់កាលចុងក្រោយ ដោយក្រុមគ្រួសារទទួលបានការអនុគ្រោះឥតបង់ថ្លៃអ្វីទាំងអស់។
លោកឧត្តមសេនីយ៍ សូ ប៊ុនណាល់ មានអាយុ ៦៨ឆ្នាំ ជាអតីតមន្ត្រីជាន់ខ្ពស់នគរបាលជាតិ នៃក្រសួងមហាផ្ទៃ ជាយុទ្ធជនដ៏ល្អមួយរូបធ្លាប់ចូលរួមសកម្មភាព តស៊ូគ្រប់ជំនាន់ ប្រឆាំងចក្រព័ត្រ្តនិយមផ្តួលរំលំរបបលន់ណុល និងចុងក្រោយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត រំដោះប្រទេសជាតិឱ្យរួចផុតពីការកាប់សម្លាប់ ហើយទទួលបានការស្តារ និងកសាងប្រទេសជាតិឡើងវិញ។
បំណងសំខាន់បំផុតនៃដង្ហើមចុងក្រោយរបស់លោកគឺ «ចង់ជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីម្ដងទៀត ដើម្បីបានទទួលពរជ័យ ដោយផ្ទាល់នៃដង្ហើមចុងក្រោយរបស់លោក»។
លោក សូ ប៊ុនណាល់ និងក្រុមគ្រួសារ «សូមជូនពរចំពោះសម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រ និងចៅប្រុស ចៅស្រី មានសុខភាពល្អ និងមានបញ្ញាឈ្លៀសវ័យ បន្ដដឹកនាំប្រទេសកម្ពុជាជារៀងរហូត»។ នេះជាលេខទូរស័ព្ទ ភរិយាលោក សូ ប៊ុនណាល់ (សូ ណាល់)៖ ០១២ ៩០៩២០៩៕