(ភ្នំពេញ)៖ ធ្លាប់ញ៉ាំបឺហ្គឺរដែលមានទំហំធំជាងមុខរបស់អ្នកទេ! នៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ លោកអ្នកនឹងបានភ្លក់បឺហ្គឺរដ៏អស្ចារ្យ បែបនេះហើយ ដែល បឺហ្គឺរ មានទំហំដ៏ធំមិនធ្លាប់មានជាមួយនឹងសាច់គោ មានក្លិនដ៏ឈ្ងុយឆ្ងាញ់ និងឱជារសជាប់មាត់បំភ្លេចមិនបាន ទ្រាប់ជាមួយនឹង ឈីសដែលរលាយស្រក់មក ដែលអ្នកត្រូវប្រើដៃទាំង២ ទើបអាចកាន់បឺហ្គឺរមួយនេះបាន។
ទាំងអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច Carls Jr បានរៀបចំមុខម្ហូបរួចជាស្រេច ដើម្បីផ្តល់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់ គ្រប់ពេលជារៀង រាល់ថ្ងៃ ដែលរួមមានទាំងបឺហ្គឺរទំហំយក្ស សាំងវិចបន្ទះធំៗ សាច់មាន់ដ៏ស្រទន់ប្រឡាក់ដោយដៃចុងភៅដ៏ចំណាន និងការ៉េមក្រឡុកធ្វើឲ្យអារម្មណ៍របស់អ្នកសប្បាយរីករាយ និងស្រស់ស្រាយពេញមួយថ្ងៃ។
មុនពេលគិតថាបឺហ្គឺរនេះធំពេកហើយញ៉ាំមិនអស់នោះ ឈប់សិន! គិតបន្តិចសិន! Carls Jr. ក៏ផ្តល់នូវមុខម្ហូបអាហារឆ្ងាញ់ៗដទៃទៀត ពិសេសសម្រាប់ អ្នកដែលនិយមចូលចិត្តញ៉ាំបឺហ្គឺរ ដែលមានបរិមាណសាកសមបំផុតសម្រាប់អ្នក! អ្នកក៏អាចជ្រើសរើសដោយដាក់តែបន្លែ ពុំយកសាច់វិញ ដើម្បីបន្ទាបកាឡូរីឲ្យកាន់តែទាប និងគ្មានជាតិ Gluten អ្នកអាចមិនយកនំបុ័ង និង មុខម្ហូបដែលមានជាតិ Gluten ផ្សេងៗ ហើយជំនួសដោយសម្បកខ្ចប់ប៊ឺហ្គឺរ ជាសាឡាដដែលស្រស់ និងស្រួយៗ។
អស្ចារ្យមែនទែន! អ្នកនៅតែអាចទទួលបាននូវបឺហ្គឺរ ដែលមានរសជាតិឆ្ងាញ់ និងពិសេសមិនធ្លាប់មានពីមុនដោយបន្ថែមគ្រឿង តាមចំណូលចិត្តរបស់អ្នក ហើយក្រុមការងាររបស់ Carls Jr. មានភាពសប្បាយរីករាយជានិច្ចនឹងបម្រើអ្នក។
សូមកុំបារម្ភពីគុណភាពរសជាតិនិងភាពឈ្ងុយឆ្ងាញ់អស្ចារ្យរបស់សាច់នៅ Carls Jr. ដូច្នេះអ្នកគ្រាន់តែកុម្ម៉ង់រួច រង់ចាំមួយប៉ព្រិចភ្នែក សម្រាប់អាហារអ្នក និងរីករាយជាមួយតម្លៃទាបរហូតដល់ចំហមាត់នឹកស្មានមិនដល់ គឺចំហល្មមអាចញ៉ាំបឺហ្គឺរខ្នាតយក្សរបស់ Carls Jr. បានទៀតផង។
សូមអញ្ជើញអ្នកចូលចិត្តមុខម្ហូបថ្មីៗ និងអ្នកនិយមញ៉ាំបឺហ្គឺរទាំងអស់ ទាំងក្មេង ទាំងចាស់ គ្រប់ស្រទាប់វណ្ណៈទាំងអស់នៅកម្ពុជា មកសាកល្បង ភ្លក់បឺហ្គឺរដែលមានទំហំធំ កាន់តែឈ្ងុយឆ្ងាញ់ កាន់តែធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយ ហើយធានាថាអ្នកនឹងមិនត្រឡប់ ទៅរកបឺហ្គឺរតូចៗវិញនោះឡើយ!
ក្រុមហ៊ុន TH F និង B បានទទួលរង្វាន់ក្រុមហ៊ុនមេដែលទទួលបានសិទ្ធិប្រើយីហោ និងទទួលបានសិទ្ធិផ្តាច់មុខក្នុងការបើកហាង Carls Jr. នៅកម្ពុជា ហើយ យីហោ ដែលស្ថិតក្រោមក្រុមហ៊ុន TH F និង B Co. Ltd. ក៏មានដូចជា ហាង Carls Jr. Chargrilled Burger ហាង Cold Stone Creamery និងហាង Gyu-Kaku Japanese BBQ៕