(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនម្ចាស់រថយន្ត Isuzu ថ្មីជាមួយអារម្មណ៍ស្ងប់ និងសេចក្តីសុខក្នុងចិត្តក្នុងការធ្វើដំណើរ តាមរយៈកម្មវិធីផ្ដល់ជូនពិសេស តែមួយគត់របស់ខ្លួន។

ក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា បានសហការជាមួយ Tri Petch Isuzu Sales Co., Ltd. និង Isuzu dealer K (Cambodia) Co., Ltd ជាក្រុមហ៊ុនចែកចាយរថយន្ត Isuzu ផ្ដាច់មុខនៅកម្ពុជា នូវកញ្ចប់សេវាធានារ៉ាប់រងយានយន្ត Forte សម្រាប់អតិថិជនដែលបានជាវរថយន្តម៉ាក Isuzu D-MAX Blue Power(Pick up) និង mu-X Blue Power (SUV) ថ្មី។ យ៉ាងណាការផ្ដល់ជូននេះមិនទាន់អស់នៅឡើយទេ សម្រាប់ក្រុមហ៊ុនទាំងពីរ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបរបស់យានយន្តក្នុងការផ្តល់រង្វាន់ដល់អតិថិជន រួមមានការបញ្ចុះតម្លៃ និងផ្តល់នូវបទពិសោធ នៃការបើកបរឲ្យកាន់តែមានភាពរលូន និងសុវត្ថិភាព។

ប្រព័ន្ធនេះត្រូវបានរួមបញ្ចូលបន្ទះឈីបកុំព្យូទ័រ ក្នុងរថយន្តដែលអាចត្រួតពិនិត្យ ស្ថានភាពអ្នកបើកបរលើផ្លូវដោយ ផ្អែកលើរយៈចម្ងាយធ្វើដំណើរ និងប្រសិទ្ធភាពចំហេះប្រេងឥន្ធនៈ នៅពេលយានយន្ត ចាប់ផ្ដើមបញ្ឆេះ។ កម្រិតស៊ីប្រេងឥន្ធនៈ និងហ្វ្រាំង ស្ថិតិល្បឿន ស្ថិតិការប្រើប្រាស់ម៉ាស៊ីនដែលកត់ត្រាទុកក្នុងបន្ទះឈីប នឹងត្រូវបង្ហាញដល់ម្ចាស់យានយន្តតាមរយៈប័ណ្ណពិន្ទុ ដែលត្រួតពិនិត្យលើការ បើកបរក្នុងរយៈចម្ងាយ ៥០០០គីឡូម៉ែត្រ ឬរៀងរាល់ប្រាំមួយខែម្តង។

អ្នកបើកបរដែលមិនធ្លាប់បង្កគ្រោះថ្នាក់ និងមានពិន្ទុខ្ពស់ក្នុងប័ណ្ណពិន្ទុរបស់ខ្លួន នឹងទទួលបានការបញ្ចុះតម្លៃ លើប័ណ្ណសន្យា រ៉ាប់រងរបស់ខ្លួន។ ឧទាហរណ៍ អ្នកដែលមានពិន្ទុចន្លោះពី ៩០ឬ១០០ពិន្ទុ ពេញនៅលើប័ណ្ណពិន្ទុរបស់ខ្លួន នឹងទទួលបានការបញ្ចុះតម្លៃ១០០ដុល្លារ ចំណែកឯអ្នកដែលមានពិន្ទុចន្លោះពី ៨០ ដល់ ៨៩ពិន្ទុ ទទួលបានការបញ្ចុះតម្លៃ៥០ដុល្លារ។ ការបញ្ចុះតម្លៃទាំងនេះផ្ដល់ជូន ក្នុងកម្រិតបញ្ចុះតម្លៃស្តង់ដាររបស់ ហ្វតតេ។

លោក ឆាលស៍ ឈីវ នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Forte បានថ្លែងថា «ក្រៅពីការផ្ដល់ជូនដល់ម្ចាស់រថយន្ត Isuzu ថ្មី នូវអារម្មណ៍ស្ងប់ចិត្តក្នុងការបើកបរ យើងក៏មានបំណងផ្ដល់ជូន ពួកគាត់នូវតម្លៃសេវាធានារ៉ាប់រង សមរម្យសម្រាប់ឥរិយាបថបើកបរល្អ និងគិតដល់សុវត្ថិភាពជាចម្បង ពិសេស ក្នុងនាមក្រុមហ៊ុនធានារ៉ាប់រងឈានមុខនៅកម្ពុជា ហ្វតតេ មានបំណងបន្តរៀបចំស្ដង់ដារ ដើម្បីលើកកម្ពស់ការអនុវត្តឥរិយាបថ បើកបរល្អ និងសុវត្ថិភាពបើកបរលើដងផ្លូវហើយកិច្ចសហប្រតិបត្តិការនេះជាគំនិតផ្ដួចផ្ដើមមួយដែលយើងបានកំណត់ ដើម្បីសម្រេចបាននូវវត្ថុបំណង របស់ក្រុមហ៊ុនយើងខ្ញុំ»

សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ នៃកម្មវិធីផ្ដល់ជូនពិសេសនេះ សូមទូរស័ព្ទទៅលេខ៖ (+855) 23 855 077 ឬ អ៊ីម៉ែល [email protected]