(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ប្រមាណ៤០០នាក់ បានចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមចំណែកលើការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាកាន់តែរីកចំរើនខ្លាំង។

ពិធីបញ្ចូលសមាជិកបក្សធ្វើឡើងនៅទីក្រុងស៊ីដនី ប្រទេស អូស្ត្រាលី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ក្រោមវត្តមាន លោក ហ៊ុន ម៉ាណែត ប្រធានក្រុមអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស និងលោកគឹម សន្តិភាព ប្រធានក្រុម យុវជនបក្ស ប្រចាំ នៅអូស្ត្រាលី និងញូវសែឡែន លោក កុយ គួង ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រចាំប្រទេសអូស្ត្រាលីនិងញូវសេឡែន,  និងអ្នកចូលរួមទាំងអស់មានសមាជិក សមាជិកាសរុបប្រមាណ៤០០នាក់ ។

លោក ហ៊ុន ម៉ាណែត បានជម្រុញអោយសមាជិកគណបក្ស ដែលចូលថ្មីត្រូវចេះស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារបំរេីប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសផ្សព្វផ្សាយព័តមានពិតពីប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា យុវជននិងប្រជាពលរដ្ឋខ្មែរច្រើននាក់ ដែលរស់នៅតាមតំបន់នានានៅក្រៅប្រទេស កន្លងមក បានចូលមកជាមួយគណបក្សប្រជាជនកម្ពុជាមាននៅទ្វីបអាមេរិក អឺរ៉ុប កូរ៉េ ផងដែរ ។ ហើយកន្លងមក នៅកម្ពុជានោះដែរ សមាជិកគណបក្សប្រឆាំងជាច្រើននាក់ ក៏បានផ្តាច់ខ្លួនចូលមករួមរស់ជាមួយគណបក្សប្រជាជនផងដែរ៕