(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ស៊ុន សារិន នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១២ខែតុលានេះថា មន្ទីរពេទ្យនឹងធ្វើការពិនិត្យ និងវះកាត់ជំងឺភ្នែក ដល់ប្រជាជនក្រីក្រដោយឥតគិតថ្លៃ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៦ ដោយសហការជាមួយអង្គការមូលនិធិ Fred Hollow Australia។

លោកសាស្រ្ដចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ដ សូមអញ្ជើញមកទទួលសេវាកម្មព្យាបាល និងវះកាត់ភ្នែកដោយឥតគិតថ្លៃនេះ ពិសេសជាមួយនឹងការបំពាក់ឧបករណ៍ទំនើបៗ និងគ្រូពេទ្យជំនាញជាតិ-អន្ដរជាតិ ចាំទទួលការព្យាបាលនេះ ដូច្នេះ សូមឲ្យច្រើនប្រជាពលរួសរាន់ឡើង៕