(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ខ្លួនបានទទួល និងការដោះស្រាយ ពាក្យបណ្ដឹងចំនួន៥០ ពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦នេះ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញាដល់ថ្ងៃទី០៩ ខែតុលា ។
នេះបើតាម គ.ជ.ប ពាក្យបណ្ដឹងដាក់នៅក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន២៤បណ្ដឹង និងដាក់មកនាយកដ្ឋានសេវាកម្មច្បាប់ និងទិវាទកម្ម នៃគ.ជ.ប មានចំនួន២៦បណ្ដឹង។
ពាក្យបណ្ដឹងដាក់នៅ គ.ជ.ប ចំនួន២៦បណ្ដឹងមាននៅរាជធានីភ្នំពេញ១២បណ្តឹង ព្រះវិហារ៤បណ្តឹង ព្រៃវែង១បណ្តឹង សៀមរាប៧បណ្តឹង ព្រះសីហនុ១បណ្តឹង និងពាក្យបណ្ដឹងដាក់នៅក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន២៤បណ្ដឹង មាននៅរាជធានីភ្នំពេញ១១ បណ្ដឹង កំពត៣បណ្ដឹង កណ្ដាល១បណ្ដឹង ព្រះសីហនុ១បណ្ដឹង សៀមរាប៨បណ្ដឹង ដែលបណ្តឹងទាំងនោះកំពុងដោះស្រាយ៕