(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានត្រៀមម៉ូតូ Zoomer X សរុបចំនួន៦៤រង្វាន់ និងសាច់ប្រាក់១,០០០ដុល្លារ សរុបចំនួន៦៤រង្វាន់ សម្រាប់ផ្តល់ជូនគូស្វាមី ភរិយាថ្មីដែលជាវស្រាបៀរកម្ពុជា ក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
កម្មវិធីអាពាហ៍ពិពាហ៍ជាមួយភាពទាន់សម័យ របស់ស្រាបៀរកម្ពុជា ចាប់ផ្តើមពី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។
ក្នុងកម្មវិធីពិសេសនេះ បើអតិថិជនជាវស្រាបៀរកម្ពុជា សម្រាប់អាពាហ៍ពិពាហ៍ចំនួន២៤ កេស នឹងទទួលបានឆ័ត្រ សៀវភៅកត់ចំណងដៃ និងសន្លឹកឆ្នោតមួយសន្លឹក ឬជាវ ៤៨កេស នឹងទទួលបាន វ៉ាលីដំណើរកម្សាន្ត សៀវភៅកត់ចំណងដៃ និងសន្លឹកឆ្នោតពីរសន្លឹក ដើម្បីផ្សងសំណាងយករង្វាន់ធំម៉ូតូ Zoomer X និងសាច់ប្រាក់ ១,០០០ដុល្លារ។
ស្រាបៀរកម្ពុជានឹងរៀបចំកម្មវិធីចាប់រង្វាន់ធំចំនួន៤លើក គឺលើកទី១ ខែវិច្ឆិកា ២០១៦ លើកទី២ ខែមករា ២០១៧ លើកទី៣ ខែមិនា ២០១៧ និងលើកទី៤ ខែឧសភា ២០១៧។
គួរបញ្ជាក់ផងដែរថា ស្រាបៀរកម្ពុជា ជាផលិតផលរបស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈទំនើបនិងធំជាងគេ នៅកម្ពុជា និងជាក្រុមហ៊ុនដែលត្រូវបាន វិនិយោគដោយវិនិយោគិនក្នុងស្រុក១០០ភាគរយ។
ស្រាបៀរកម្ពុជា ត្រូវបានផលិតដោយប្រើគ្រឿងផ្សំល្អជាងគេ ពីសហគមអឺរ៉ុប ដែលធ្វើឲ្យស្រាបៀរកម្ពុជា មានគុណភាពល្អនិងទទួលបាន ពានរង្វាន់ពិភពលោកជាច្រើន។ រោងចក្រស្រាបៀរកម្ពុជា ក៏ទទួលបានវិញ្ញាបនបត្រ ISO ផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាពនិងប្រព័ន្ធ គ្រប់គ្រងបរិស្ថានផងដែរ៕