Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខែកញ្ញា ក្រសួងចាប់រថយន្តដឹកលើសទម្ងន់បាន ១៣៧គ្រឿង ពិន័យប្រាក់ជាង ៤២៥លានរៀល (Video inside)

12-10-2016 10:24

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា នៅក្នុងខែកញ្ញា ឆ្នាំ២០១៦នេះ ក្រសួងបានចាប់រថយន្ត ដឹកលើសទម្ងន់បានចំនួន ១៣៧គ្រឿងនិងពិន័យប្រាក់ ៤២៥,៦២៦,០០០រៀល។

យោងតាមការបញ្ជាក់លើទំព័រ Facebook នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ចំនួនរថយន្តដឹកលើសទម្ងន់នៅក្នុងខែកញ្ញា កើនលើសខែសីហា ៨៩គ្រឿង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានអំពាវនាវឲ្យម្ចាស់យានប្រកបដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនដឹកជញ្ជូន ឲ្យចូលរួមគោរពច្បាប់បញ្ឈប់ ការដឹកលើសទម្ងន់ ចៀសការបង្កឲ្យខូចខាតផ្លូវ។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងមិនចង់បានប្រាក់ផាកពិន័យពីការដឹកលើសទម្ងន់នោះទេ ព្រោះផាកពិន័យនេះ មិនអាចតបស្នងការខូចខាតផ្លូវ ដែលសាងសង់ដោយ ចំណាយថវិការាប់លានដុល្លារបាននោះឡើយ។

សូមបញ្ជាក់ដែរថា ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចមួស្តីពី ការបង្កើតក្រុមការងារត្រួតពិនិត្យ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងសេចក្តីណែនាំស្តីពីការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត។ សេចក្តីសម្រេចទាំងពីរនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកខ្ពស់ក្នុងការកាត់បន្ថយសកម្មភាព ដឹកលើសទម្ងន់៕