Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនថ្មី

12-10-2016 09:40

(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា បានទទួលពិភាក្សាការងារជាមួយ លោក ជាំង ប៉ូ (Xoing Bo) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា នៅវេលាម៉ោង ៩៖០០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ នាវិមានរដ្ឋសភាជាតិ។

ការចូលជួបសម្ដែងការគួរសមនេះ ត្រូវបានធ្វើឡើងក្រោយពីលោក ជាំង ប៉ូ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៦។

សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ លោក ជាំង ប៉ូ ក៏បានចូលជួបពិភាក្សាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិកម្ពុជា ដើម្បីរឹតចំណងទំនាក់ទងរវាងកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត៕