(ភ្នំពេញ)៖ តាមការគ្រោងទុក នៅរសៀលម៉ោង២ថ្ងៃទី១២ ខែតុលានេះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើត ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស និងសេចក្តីណែនាំស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលនឹងប្រព្រឹត្តទៅ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួម ពីសមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ និងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃ ខុសលក្ខណៈបច្ចេកទេសផងដែរ៕