(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៣នាក់ និងមុខសញ្ញាប្រើប្រាស់២នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១.៤៩ក្រាម និង៣កញ្ចប់តូច។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន២នាក់ និងនគរបាលខេត្តក្រចេះ បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់៕