(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់សំណើមួយទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីចាត់វិធានការទំនិញសរសៃថ្នាំជក់ របស់ក្រុមហ៊ុន លី ណាណា ដែលខូចគុណភាព ស្តុកនៅឃ្លាំងក្នុងខេត្តកំពង់ស្ពឺ ចំនួន ៥៥៨០គីឡូក្រាម និងនៅភ្នំពេញ ៣០៦០គីឡូក្រាម។
នៅក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលដាក់ស្នើតាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ (ជាង៥ខែមុន) ទើបត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ពាក់ព័ន្ធនឹងទំនិញសរសៃថ្នាំជក់ខូចគុណរបស់ក្រុមហ៊ុន លីណាណា, ក្រសួងបរិស្ថាន សម្រេចអនុវត្តវិធានការលើករណី ទំនិញសរសៃថ្នាំជក់របស់ក្រុមហ៊ុន តាមវិធានផ្លូវច្បាប់ ពីបទលួចដុតកម្ទេចចោលសរសៃថ្នាំជក់ខូចគុណភាព នៅឃ្លាំងស្តុកក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមិនមានការសុំអនុញ្ញាតពី ក្រសួងបរិស្ថានជាមុន និងតម្រូវឲ្យក្រុមហ៊ុនទទួលខុសត្រូវ ក្នុងនាំយកទំនិញសរសៃថ្នាំជក់ ដែលខូចគុណភាពនៅឃ្លាំង ក្នុងខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ទៅកិនកម្ទេច និងកប់ចោលនៅទីលានចាក់សំណល់របស់ក្រុមហ៊ុន សារុំ ត្រេឌីង។
ខាងក្រោមនេះជាលិខិតរបស់ក្រសួងបរិស្ថាន ផ្ញើជូននាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ៖