(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានបញ្ជាក់ឲ្យដឹងថា ត្រឹមរយៈពេល៦ខែ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់កញ្ញា បានជួយពិនិត្យ ផ្តល់ថ្នាំព្យាបាលអ្នកជំងឺ និងពលរដ្ឋក្រីក្រ បានជាង ៤ម៉ឺននាក់។ នេះបើតាមការបង្ហោះឲ្យដឹងនៅលើ Facebook Page ផ្លូវការរបស់ កញ្ញា ធី សុវណ្ណថា ដែលបានបង្ហោះឲ្យដឹងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦។
យោងតាម Facebook Page កញ្ញា ធី សុវណ្ណថា បានបង្ហោះឲ្យដឹងថា «រយ:ពេល៦ខែនាងខ្ញុំ បានបង្កើត"ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត" បាបជួយពិនិត្យ ផ្តល់ថ្នាំព្យាបាលអ្នកជំងឺ និងពលរដ្ឋក្រីក្របានជាង៤ម៉ឺននាក់នាងខ្ញុំ នឹងខិតខំធ្វើសកម្មភាពគ្រូពេទ្យស្ម័គ្រចិត្ត បន្តទៀត»។
ជាការកត់សំគាល់ នេះជាផ្នែកមួយនៃសកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម ក្នុងការចូលរួមជួយសង្គមកម្ពុជា និងអភិវឌ្ឍន៍ប្រទេស។ កន្លងមក យុវតីវ័យក្មេងរូបនេះ បានសហការជាមួយ ក្រុមការងារ ជួយសង្គមជាច្រើន រួមមានការចូលរួមក្នុងយុទ្ធនាការទិញអង្គរ ដើម្បីជួយកាត់បន្ថយ ការធ្លាក់តម្លៃស្រូវ របស់កសិករខ្មែរចំនួន១០តោន ការចុះជួយដល់សហគមន៍ ក្រីក្រមួយចំនួន នៅតាមបណ្តាខេត្ត និង សកម្មភាពមនុស្សធម៌ មួយចំនួនទៀត៕