(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំរំលឹកមួយស្ដីពី ការចេញឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ-សង្កាត់ សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោត ដើម្បីធានាឱ្យការកំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋ កាន់តែត្រឹមត្រូវពេញលេញជាមុន។
តាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា គ.ជ.ប បានកត់សម្គាល់ឃើញថា អាជ្ញាធរឃុំ-សង្កាត់ភាគច្រើន បានធ្វើការងាររបស់ខ្លួន ស្របតាមបទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្ត បានត្រឹមត្រូវ ប៉ុន្តែក៏មានអាជ្ញាធរឃុំ-សង្កាត់មួយចំនួន បានអនុវត្តន៍ការចេញឯកសារ បញ្ចាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងលិខិតបញ្ជាក់ទីលំនៅប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន មិនទាន់បានពេញលេញ និងមិនទាន់ត្រឹមត្រូវនៅឡើយទេ។
សេចក្ដីណែនាំបានបន្តថា ដើម្បីពង្រឹងការចេញឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការចេញលិខិតបញ្ជាក់ទីលំនៅក្នុងឃុំ-សង្កាត់ ឱ្យបានត្រឹមត្រូវពេញលេញ និងមានគណនេយ្យភាព គ.ជ.ប ណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវតែរំលឹកដល់អាជ្ញាធរឃុំ-សង្កាត់ជាប្រចាំ និងត្រឹមត្រូវតាមខ្លឹមសារនៃលិខិតនេះ៕
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីណែនាំរបស់ គ.ជ.ប ដូចខាងក្រោម៖