(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានចេញសេចក្ដីប្រកាស បញ្ជាក់ពីកាលបរិច្ឆេទប្រឡងចូលក្របខណ្ឌ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ខាងមុខ ក្នុងវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក និងបានសង្កតធ្ងន់ថា បើបេក្ខជនណាម្នាក់ ប្រព្រឹត្តខុសនឹងបម្រាមទាំងឡាយ នឹងត្រូវបញ្ឈប់ការប្រឡង និងទទួលបានពិន្ទុសូន្យ។
តាមសេចក្ដីប្រកាសរបស់ក្រសួងការងារ នៅថ្ងៃទី១១ ខែតុលានេះ បានឱ្យដឹងថា កាលបរិច្ឆេទប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ចំណែកបញ្ជីឈ្មោះបេក្ខជន នឹងត្រូវបិទផ្សាយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្នុងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដដែល។
សេចក្ដីប្រកាសបានបញ្ជាក់ថា «បេក្ខជនមិនត្រូវយកទូរស័ព្ទដៃ សម្ភារបរិក្ខារអេឡិចត្រូនិក និងឯកសារផ្សេងៗ ចូលក្នុងបន្ទប់ប្រឡងឡើយ ក្នុងករណីបេក្ខជនប្រព្រឹត្តខុសបម្រាមទាំងនេះ គណៈកម្មការរៀបចំការប្រឡងនឹងបញ្ឈប់ការប្រឡងបេក្ខជនរូបនោះ និងដាក់ពិន្ទុសូន្យ»៕
សូមអាបខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការងារ ដូចខាងក្រោម៖