(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសអំពាវនាវឱ្យគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសក្រោមឱវាទ ក្រសួងទាំងអស់ ត្រូវពន្លឿនការផ្ដល់ជូនវិញ្ញាបនបត្រ ឬសញ្ញាបត្រដល់សិស្ស-និស្សិត ដែលមានបញ្ចប់ការសិក្សាដោយជោគជ័យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ក្នុងការប្រើប្រាស់ក្នុងវិស័យការងារ។
តាមសេចក្ដីប្រកាសដែលចេញ នៅថ្ងៃទី១១ ខែតុលានេះ បានបញ្ជាក់ថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលក្រោមឱវាទ ក្រសួងការងារ ទាំងអស់ ត្រូវរៀបចំបោះពុម្ភវិញ្ញាបនបត្រ ឬសញ្ញាបត្រ និងដាក់ស្នើមកក្រសួងការងារ ដើម្បីធ្វើការត្រួតពិនិត្យ និងសុំហត្ថលេខា ក្នុងរយៈពេលយ៉ាងយូរ៦ខែ បន្ទាប់ពីលទ្ធផលប្រឡងបញ្ចប់ការ សិក្សារបស់សិស្ស-និស្សិត ត្រូវបានប្រកាសជាផ្លូវការ។
ចំពោះការដាក់ស្នើមកក្រសួងការងារ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ត្រូវធ្វើឡើងតាមរយៈ នាយកដ្ឋានគ្រប់គ្រងគ្រឹះស្ថានសិក្សា ដោយភ្ជាប់មកជាមួយនូវសំណុំបែបបទ និងឯកសារពាក់ព័ន្ធមួយចំនួន។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការងារ ដូចខាងក្រោម៖