(ភ្នំពេញ)៖ កម្មវិធីពិសេសៗពីធនាគារកាណាឌីយ៉ា ដោយគ្រាន់តែដាក់ប្រាក់សន្សំ៥០០ដុល្លារ នឹងមានឱកាសឈ្នះដំណើរកំសាន្ដទៅកាន់ប្រទេសល្បីៗលើពិភពលោក រួមមាន ឈ្នះដំណើរកម្សាន្ត សម្រាប់មនុស្ស៣នាក់ទៅប្រទេសអូស្រ្តាលី និងជប៉ុន២នាក់ ផ្ដល់ជូនដល់ អតិថិជន ទាំងចាស់ និងថ្មី ដែលបានដាក់ប្រាក់សន្សំ។
អតិថិជនដែលចូលរួមលេងក្នុងកម្មវិធីនេះ ត្រូវមានសមតុល្យទឹកប្រាក់ក្នុងគណនីជាមធ្យមសម្រាប់ប្រចាំខែនីមួយៗយ៉ាងតិច៥០០ដុល្លារ អាមេរិក រាល់ចំនួនទឹកប្រាក់៥០០ដុល្លារអាមេរិក ស្មើនឹងចំនួនឱកាសផ្សងសំណាងមួយដង ក្នុងខែនីមួយៗ។
កម្មវិធីនេះ មានរយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ គិតមកដល់ពេលនេះ យើងបានធ្វើការ ចាប់រង្វាន់ ៤លើករួចមកហើយ សម្រាប់ដំណើរកម្សាន្តទៅក្រៅប្រទេស និងការស្នាក់នៅសណ្ឋាគារ ឯករាជ្យក្នុងក្រុងព្រះសីហនុ១យប់ជូនអតិថិជនប្រកបដោយភាពជោគជ័យនិងតម្លាភាពបំផុត។
ប្រញាប់ឡើង! រង្វាន់ដំណើរកម្សាន្តទៅ ប្រទេស អូស្រ្តាលីរយៈពេល៩ថ្ងៃ ប្រទេសជប៉ុនរយៈពេល៧ថ្ងៃ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី រយៈពេល៦ថ្ងៃ និងការស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន ១យប់ និង២យប់ កំពុងរង់ចាំអ្នក។
ព័ត៌មានបន្ថែមទូរស័ព្ទមកលេខ៖ 023 868 222 ឬចូលទៅកាន់គេហទំព័រ www.canadiabank.com.kh៕