Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្យុះកំណាច Hurricane Matthew វាយប្រហារសហរដ្ឋអាមេរិក ឆក់យកជីវិតមនុស្ស ១៧នាក់ និង បង្កឲ្យផ្ទះជាង ៧សែនខ្នង ដាច់ចរន្តអគ្គីសនី

11-10-2016 15:11

(អាមេរិក)៖ ក្រុមហ៊ុនអគ្គីសនីជាច្រើននៅក្នុងតំបន់បានប្រាប់ថាចំនួន ផ្ទះប្រជាជន និង អគារពាណិជ្ជកម្ម ដែលគ្មានអគ្គីសនីប្រើប្រាស់ ដោយសារខ្យល់ព្យុះ Hurricane Matthew វាយលុក ភាគអាគ្នេយ៍អាមេរិក បានធ្លាក់ចុះពី ២.២លានខ្នង មកនៅត្រឹមជាង ៧១៣,៥០០ខ្នង គិតត្រឹមថ្ងៃចន្ទ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters​​ នៅរសៀលថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។

Hurricane Matthew ដែលជាព្យុះអាត្លង់ទិចដ៏កំណាចបំផុតមួយ គិតចាប់តំាងពីឆ្នាំ២០០៧ បានផ្ដាច់យកជីវិត មនុស្សយ៉ាងហោចណាស់ ១៧នាក់នៅសហរដ្ឋអាមេរិក និងថែមទំាងបានបង្កជា វិនាសកម្មយ៉ាងធំធេងនៅក្នុង ប្រទេសហៃទី ជាទីដែលមនុស្សជាង១,០០០នាក់ បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សរាប់លាននាក់ផ្សេងទៀត កំពុងរង់ចាំជំនួយសង្រ្គោះបន្ទាន់។

គួររំលឹកថា បើតាមក្រុមហ៊ុនអគ្គីសនី Duke Energy Corp គេត្រូវការរយៈពេលយ៉ាងតិចណាស់ មួយសប្ដាហ៍ ដើម្បីផ្គត់ផ្គង់អគ្គីសនីដល់ប្រជាជន នៅតាមតំបន់រងគ្រោះខ្លាំងជាងគេនៃរដ្ឋ North Carolina ព្រោះថាប្រព័ន្ធអគ្គីសនីខ្លះ ត្រូវជួសជុលឡើងវិញស្ទើរតែទំាងស្រុង៕ ​​