(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ អញ្ជើញប្រកាសមុខដំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិចំនួន៤២រូប។
នៅក្នុងពិធីនេះ មន្រ្តីនគរបាលជាតិដែលត្រូវតែងតាំងមុខដំណែងមានចំនួន១១រូប ក្នុងនោះមានលោកឧត្តមសេនីយ៍ឯក មួន សារ៉ន ត្រូវបានតែងតាំងជាអគ្គស្នងការរងនគរបាលជាតិ បំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯកចំនួន៩រូប ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន២រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន២០រូប៕