Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ និងលើកទិសដៅការងារអនុវត្តបន្ត

11-10-2016 14:46

(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន  នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលទ្ធផលការងារនិងលើក ទិសដៅការងារអនុវត្ដបន្ដ ក្រោមអធិបតីលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀន មានសមាសភាពចូលរូម ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យ។

គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យលទ្ធការងារបង្ក្រាបគ្រឿងញៀន ដែលបានអនុវត្តរយៈពេលកន្លងមក និងដាក់ចេញនូវ ទិសដៅការងារអនុវត្តបន្ត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត៕